ក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណចំពោះអតិថិជនដែលបានមកចូលរួមទស្សនាស្តង់លក់ផលិតផលរបស់យើងខ្ញុំ នាឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃកន្លងមក

បន្ទាប់ពីបានចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី២៦​ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះដែរ លោក សាទ គឹមសឿន ជានាយកគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុនណាប៉ាទិ សូមថ្លែងនូវអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋនិងអតិថិជនដែលបានចំណាយពេលមកកំសាន្តនិងទស្សនាស្តង់ផ្ទាល់ក្នុងទីក្រុងកោះពេជ្រ ដោយបានគាំទ្រនិងជ្រើសរើសទិញយកនូវផលិតផលនំស្តង់ដាអន្តរជាតិ ជាមួយប្រូម៉ូសិនពិសេសពីនំណាបាទី។

កម្មវិធីពិសេសទិញថែមៗ រាល់ផលិតផលរបស់ក្រុមហ៊ុន ណាបាទី ដែលមានចំនួន៩មុខ ហើយមាន៦រសជាតិទទួលស្គាល់គុណភាពដោយISOពីចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ ដែលកំពុងតែចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកនាយក បានបន្តទៀតថា ក្រុមហ៊ុននេះបានចរាចរណ៍ក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាង៥ឆ្នាំគិតដល់ថ្ងៃនេះ ហើយនឹងគម្រោងនាំយកនូវផលិតផ្សេងៗទៀតដែលមានស្តង់ដាអន្តរជាតិ គិតគូរដល់អនាម័យ និងសុខភាពជាចំបង ។​ លោកនាយកគ្រប់គ្រងប្រចាំប្រទេសបានសន្យាថា នឹងជួបគ្នាឆាប់ៗទៀត នៅកម្មវិធីជាបន្ដបន្ទាប់៕
នំណាបាទីក្លិនឈ្ងុយស្រួយឆ្ងាញ់សម្បូរវីតាមីន

អត្ថបទដែលជាប់ទាក់ទង