បុរស​ម្នាក់​បើករថយន្ត​បុ​​ក​ស្ត្រី​ម្នាក់ លុះ​ពេល​គេ​ឃាត់​កុំឱ្យ​រត់ វា​យ​ទាំង​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ទៅ​បុ​.​ក​ពីក្រោយ​ម៉ូតូ ZOOMER-X ជិះ​ស្រប​ទិស​ដៅ​គ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​បើករថយន្ត​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​លើ​សមត្ថកិច្ច​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​ទំនើប​ម៉ា​ក្រូ តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GT-9346 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០០៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BQ-6711 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ស្រប​ទិស​ដៅ​គ្នា​តាម​ពីក្រោយ​ម៉ូតូ និង​ក្នុង​ល្បឿន​លឿន​ទៀត រួច​ក៏​ជ្រុល​ទៅ​បុ​ក​ពីក្រោយ​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ផ្លោះ​ចង្កេះ​តែ​ម្ដង ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​បែកកា​តា​បូ​ខាងក្រោយ រីឯ​រថយន្ត​រង​ការ​ខូចខាត​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​ដែល​ស្គាល់​ថា ជា​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​កាក់​ពីមុខ​រថយន្ត​ម៉ាក​ព្រូស​នោះ (​រថយន្ត​បង្ក​) ដោយសារ​រថយន្ត​នោះ​បម្រុង​បើក​រត់គេច​ខ្លួន​។ បន្ទាប់​មក អ្នកបើកបរ​រថយន្ត​បង្ក​ម៉ាក​ព្រូស និង​បុរស​ជា​អ្នក​បើករថយន្ត​ទៅ​កាក់​ពីមុខ​នោះ បាន​ឈ្លោះប្រកែក​គ្នា និង​ប្រវា​យ​ប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។  ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ បុរស​ដែល​ជា​អ្នក​បើករថយន្ត​បង្ក​ម៉ាក​ព្រូ​សរូប​នោះ នៅ​តែ​ព្យាយាម​បម្រុង​ឡើង​រថយន្ត​ដើម្បី​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ដដែល​។ ខណៈ​ពេល​ឃើញ​ដូច្នេះ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចូល​ទៅ​ឃាត់ ស្រាប់តែ​បុរស​រូប​នោះ​ទះ​ក្បាល​សមត្ថកិច្ច​មូលដ្ឋាន​ទៀត ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​វា​យ​ខ្នោះ​តែ​ម្ដង​ទៅ​។  ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ដោយ​ឡែក​ម៉ូតូ និង​រថយន្ត រួម​ទាំង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​បន្ត​ទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង