អនិច្ចា​! មន្ត្រី​យោធា​ម្នាក់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ភ្លាម​ៗ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​វ៉ា​ជែង​ជ្រុល​ទៅ​បុ​.​ក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទាត​បោ​.​ក​ក្បាល​ទៅ​នឹង​ផ្លូវ​ហូរ​ឈា​.​ម​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ដេប៉ូ​ប្រេងឥន្ធនៈ សូ​គី​មិច ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។  សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហង្ស សុវណ្ណ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​យោធា ឋានន្តរសក្ដិ​វរសេនីយ៍ត្រី មានស្រុក​កំណើត​នៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1GY 6372 ជា​មធ្យោបាយ ។  ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជន​រង​គ្រោះ មិនដឹង​ថា តើ​គោលបំណង​ទៅ​ទីណា​នោះ​ទេ? គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ប្រផេះ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​ខ្លាំង​។  ពលរដ្ឋ​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា បាន​បើករថយន្ត​វ៉ា​ជែង ហើយ​ក៏​ជ្រុល​ទៅ​បុ​.​ក​នឹង​ម៉ូតូ​របស់​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ និង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខ្ទាត​ជាង​១០​ម៉ែត្រ បោ​.​ក​ក្បាល​ទៅ​នឹង​ផ្លូវ ផ្កាប់មុខ​ហូរ​ឈា​.​ម​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ ហើយ​ក៏​បាន​បើករថយន្ត​បន្ត​រត់គេច​ខ្លួន​ឆ្ពោះ​ចូល​ទៅ​ក្រុងភ្នំពេញ​បាត់​ស្រមោល​តែ​ម្តង​ទៅ ។  ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក​ក៏​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ទាក់ទង​រក​សាច់ញាតិ ដើម្បី​ឱ្យមក​ទទួល​ស​.​ព​ជន​រង​គ្រោះ​ផង​ដែរ ។  ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ទំនាក់ទំនង​ទៅ​សាច់ញាតិ​បាន​ហើយ សមត្ថកិច្ច​ក៏​ធ្វើ​លិខិត​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ឱ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​រថយន្ត​បង្ក និង​អ្នកបើកបរ មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង