ប៊ូសស្រ្តងជួយគុនខ្មែរ មោទនៈភាពគុនខ្មែរ កីឡាករ ព្រំ សំណាង ទទួលបានប្រាក់ ១០០លានរៀល

ប៊ូសស្រ្តងជាក្រុមហ៊ុនភេសជ្ជៈប៊ូវកម្លាំងដំបូងគេបង្អស់ ដែលហ៊ានផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តខ្ពស់ជាងគេមិនធ្លាប់មានពីមុនមកនៃវិស័យគុនខ្មែរ ចំនួន ១០០លានរៀល ដល់ BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង។  ប៊ូសស្រ្តងជួយគុនខ្មែរ រៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភដល់កីឡាករគុនខ្មែរ ព្រំ សំណាង ដូចដែលបានប្រកាសនៅក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះ ដោយប៊ូសស្រ្តងបានប្រកាសថាផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត បំប៉ន BA របស់ខ្លួន គឺកីឡាករ ព្រំ សំណាង ចំនួន ១០០លានរៀល ដើម្បីបំប៉នរាងកាយឡើងវិញ ឱ្យក្លាយជាអ្នកខ្លាំងគុនខ្មែរពិតប្រាកដ ជាពិសេសក៏បានជួយជាកន្លែងហ្វឹកហាត់លំដាប់ VIP ផ្ដល់ខនដូរទំនើបសម្រាប់ស្នាក់នៅ និងអញ្ជើញគ្រូបង្គោលហ្វឹកហាត់បំបែកក្បាច់ ១០នាក់ផងដែរ។ប៊ូសស្រ្តងជាក្រុមហ៊ុនចិត្តល្អ ដែលជួយគុនខ្មែរពិតប្រាកដ មានទាំងដាក់រង្វាន់ឡានខ្លាញ់គោឱ្យគុនខ្មែរប្រកួតដណ្ដើមយកដំបូងគេជាប្រវត្តិសាស្រ្ត និងឧបត្ថម្ភទឹកប្រាក់ជាច្រើនដល់កីឡាករគុនខ្មែរ។ ថែមទាំងនាំយកគុនខ្មែរទៅប្រកួតនៅបរទេស ដើម្បីផ្សព្វផ្សាយពីភាពខ្លាំងនៃក្បាច់គុនខ្មែរឱ្យបរទេសបានស្គាល់កាន់តែច្រើន។ ដូច្នេះបើស្រលាញ់គុនខ្មែរ ចង់ជួយគុនខ្មែរ ញុំាប៊ូសស្រ្តងទាំងអស់គ្នា! ញុំាប៊ូសស្រ្តង ដូចបានជួយគុនខ្មែរផ្ទាល់ដៃ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង