បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តមួយគ្រឿងមិនចាំម៉ាក បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបើករត់គេចបាត់ ស្របពេលមានបុរសម្នាក់ បើករថយន្តម៉ាក MGមួយគ្រឿងទៀត មកបុកម៉ូតូបន្ថែម

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យឯកជនមួយកន្លែង ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលជិះម៉ូតូលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាក បើកបត់ត្រឡប់ក្រោយចំពាក់កណ្តាលពេញទំហឹង ហើយរថយន្តបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ស្របពេលនោះដែរ ក៏មានបុរសម្នាក់ បើករថយន្តមួយគ្រឿងទៀតម៉ាកMG មកបុកម៉ូតូបន្ថែម រួចកិនពីលើរងការខូចខាតយ៉ាងដំណំ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ចំណុចទល់មុខទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ។  បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IS-8990 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុង ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ទល់មុខទីស្តីការគណៈរដ្ឋមន្រ្តី ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរនៅពីមុខរួចបង្អង់ល្បឿនបត់ត្រឡប់ក្រោយ ធ្វើឲ្យបុររងគ្រោះអកហ្សឺជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ពេលនោះដែរ ក៏បានពលរដ្ឋធ្វើដំណើរឆ្លងកាត់ទាក់ទងទៅរថយន្តសាមុយ នៃមន្ទីពេទ្យឯកជនមួយកន្លែង មកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ ចំណែករថយន្តក៏បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូជនរងគ្រោះ នៅកណ្តាលផ្លូវរងការខូចខាតតិចតួចប៉ុណ្ណោះ។ ក្រោយ មកស្រាប់តែ មានបុរសម្នាក់បានបើករថយន្ដម៉ាកMGមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2CB-8886 បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចយ៉ាងលឿន ទាំងដែលមិនមើលមុខក៏ជ្រុលចង្កូតបុកម៉ូតូរបស់ជនរងគ្រោះបន្ថែម ទៀត ហើយកិនជាប់ពីលើខូចខាតធ្ងន់ធ្ងរ ពេលនោះដែរទាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍បែរជាឲ្យភាគីម្ចាស់រថយន្ដ MG បើកចេញពី កន្លែងកើតហេតុ ទាំងដែលមិនឃាត់ទុកសិន ដើម្បីឲ្យដោះស្រាយគ្នា ជាមួយភាគីខាងម៉ូតូរងគ្រោះ។ ក្រោយកើតហើយខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ក៏បានចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីឲ្យភាគីតំណាងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងនិងធ្វើការស្រាវជ្រាវ តាមរករថយន្តមួយគ្រឿង ដែលបើករត់នៅពេលក្រោយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង