ប្តី​ចេញក្រៅ​ផ្ទះ​ទាំងយប់​ជ្រៅ ទោះ​ខំ​អង្វរ​ហៅ ក៏​ធ្វើព្រងើ​យ​កន្តើយ ប្រពន្ធ​ខឹង​ពេក​បិទទ្វារ​ចាក់​សោ រួច​ធ្វើសកម្មភាព​នឹកស្មាន​មិនដល់

ថ្មីៗនេះ វីដេអូឃ្លីបមួយដែលកំពុងរីករាល ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលើអ៊ីនធឺណិត។ នោះគឺរឿង​ប្តី​ចេញ​ទៅ​ក្រៅ​យប់​ជ្រៅ ប្រពន្ធ​ខំ​ហៅ​ច្រើន​ដង​ហើយ​នៅ​តែ​មិន​ត្រឡប់​មក​វិញ ទីបំផុត សម្រេចចិត្តថាមិនរង់ចាំទៀតទេ បិទទ្វារហើយចាក់សោ ហើយបានធ្វើរឿងដែលធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។  នេះ​បើ​តាម​ឃ្លីប​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ គេ​អាច​មើល​ឃើញ​ថា ក្នុង​បរិយាកាស​ងងឹត​កណ្តាល​អធ្រាត្រ ប្រពន្ធ​បាន​ដើរ​ចេញ​មក​បិទ​ទ្វាររបង​ផ្ទះ​ស្ងាត់ៗ ដោយសារតែនាងខឹងនឹងអាកប្បកិរិយារបស់ប្តីរបស់នាង ដែល​ហៅ​ច្រើន​ដង​ហើយ​នៅ​តែ​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ ទើប​នាង​សម្រេច​ចិត្ត​ថា​មិន​ចាំ​ប្តី​ទៀត​ទេ។  តែយ៉ាងណាមិញ សកម្មភាពដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត ចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែលប្រពន្ធ ស្រាប់តែគប់សោរឡើងលើអាកាសតែម្តង មិន​បាន​សូម្បី​តែ​មើល​ទៅ​ក្រោយ តើ​កូនសោ​ដែល​នាង​គប់​មួយទំហឹងនោះ​នឹង​ធ្លាក់​ទៅ​ឯណា? តើប្តីនឹងចូលផ្ទះដោយរបៀបណា? ឬតើប្រពន្ធនឹងចង់ចេញពីផ្ទះនៅពេលក្រោយ ដោយរបៀបណាដែរទៅ?។  ក្រោយ​វីដេអូ​ឃ្លីប​នេះ ​បាន​លេច​ចេញ​លើ​បណ្ដាញ​សង្គម​ភ្លាម ធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដែលមានការចូលមើលរហូតដល់ទៅជាង ១២ លានដង ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសម្តែងការអាណិតអាសូរ ចំពោះប្រពន្ធដែលខឹងសម្បារ។ ដោយ​សារ​តែ​ចាំ​ប្តី​មក​ផ្ទះ​យប់​ជ្រៅ វា​មិន​មែន​ជា​រឿង​សប្បាយ​ចិត្ត​ទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្តីជាច្រើននៅតែព្រងើយកន្តើយនឹងប្រពន្ធ មិនថាហៅប៉ុន្មានដង។  បន្ថែមពីនេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន មានការចង់ដឹងចង់ឃើញពីប្រតិកម្មរបស់ស្វាមី។ បន្ទាប់​ពី​ត្រូវ​គេ​ចាក់សោ​ទ្វារ​ផ្ទះ​ចេញ​ក្រៅ​យប់​ជ្រៅ​លើក​ក្រោយ តើ​ប្តី​នឹង​ប្រព្រឹត្ត​កំហុស​ដូច​គ្នា​ទៀត​ទេ?៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង