ម្នាក់ទិញ ម្នាក់គាស់ញុំា ពេលត្រូវរង្វាន់ឡានប៊ូសស្រ្តង ចែកគ្នាមិនដាច់ បបួលគ្នាស្បថចែកឡានគ្នាស្មើ

ប្រកាសបន្ទាន់ដល់ក្រុមហ៊ុនប៊ូសស្រ្តង មានបងប្រុស ២នាក់ អះអាងថាជាម្ចាស់រង្វាន់ឡានខ្លាញ់គោ ដោយម្នាក់ជាអ្នកទិញ ម្នាក់ទៀតជាអ្នកគាស់ញុំា ស្រាប់តែត្រូវរង្វាន់ឡាន ១គ្រឿង មិនដឹងចែកគ្នាម៉េច ក៏បបួលគ្នាអុជធូបស្បថថាចែកឡានគ្នាស្មើ ហើយក៏បង្ហោះប្រកាសដល់ក្រុមហ៊ុនប៊ូសស្រ្តងឱ្យបានឃើញផងដែរ។ បើយោងតាមការបង្ហោះវីដេអូលើគណនីហ្វេសប៊ុកឈ្មោះ សុខ សាន បានឱ្យដឹងថា មានបងប្រុសពីរនាក់ត្រូវរង្វាន់ឡានខ្លាញ់គោប៊ូសស្រ្តង ១គ្រឿង ដោយម្នាក់ជាអ្នកចេញលុយ ហើយម្នាក់ទៀតជាអ្នកទៅទិញប៊ូសស្រ្តងឱ្យ ២កំប៉ុង ចែកគ្នាញុំា តែចៃដន្យមានមួយកំប៉ុង ត្រូវរង្វាន់ឡាន អមជាមួយនឹងការសរសេររៀបរាប់ថា ខ្ញុំបាទ សុខ សាន្ត និង ឈូក កែម រស់នៅក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ បានត្រូវរង្វាន់ឡាន លេខរៀងទី០៣១ ពីក្រុមហ៊ុនប៊ូសស្រ្តង។ សូមបងប្អូនជួយស៊ែឱ្យក្រុមហ៊ុនបានដឹងផង លេខទូរស័ព្ទ 096 38 63 597។​​​ បន្ថែមពីនេះ បងប្រុស សុខ សាន្ត ក៏បានផ្ញើវីដេអូមកខាងយើងខ្ញុំ ដោយបង្ហាញពីការអុជធូបស្បថ ជាមួយបងប្រុស ឈូក កែម ថានឹងចែកឡានគ្នាស្មើទៀតផង។  ដូច្នេះសង្ឃឹមថាក្រុមហ៊ុនប៊ូសស្រ្តងបានឃើញ ហើយមកពិនិត្យក្រវិលកំប៉ុង និងប្រគល់រង្វាន់ឡានខ្លាញ់គោដល់ម្ចាស់រង្វាន់ទាំងពីរនាក់នេះនាពេលឆាប់ៗ។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង