ញុំាប៊ូសស្រ្តង ចិត្តល្អដូចប៊ូសស្រ្តង ទិញប៊ូសស្រ្តងចែកមិត្តរួមការងារញុំាពេញរោងចក្រ

លើលោកនេះ អ្វីក៏អាចកើតឡើងបានដែរ ដូចកម្មការនីរោងចក្រម្នាក់ទិញ Boostrong ឆ្ងាញ់ត្រជាក់ៗ ១កំប៉ុង ថាញុំាប៉ូវកម្លាំងសោះ តែបែរជាប៉ូវទាំងកម្លាំងចិត្តទៀត ព្រោះគាស់ឃើញរូបឡានខ្លាញ់គោច្បាស់ៗក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង រំភើបខ្លាំងពេក ម្ចាស់រង្វាន់ចិត្តល្អទិញ Boostrong ចែកហ្វ្រីពេញមួយរោងចក្រ។ ម្ចាស់រង្វាន់ធំពី Boostrong មានឈ្មោះ ស៊ន ម៉ាលីន ភេទស្រី អាយុ 23ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ គាត់ថាឱ្យតែចេញពីធ្វើការដឹងតែទិញ Boostrong ឆ្ងាញ់ត្រជាក់ៗញុំាជារៀងរាល់ថ្ងៃ ព្រោះ Boostrong មានរសជាតិឆ្ងាញ់ ញុំាមួយកំប៉ុងហើយចង់ញុំាមួយកំប៉ុងទៀត រហូតគាត់មានលាភសំណាងធំត្រូវរង្វាន់ឡានខ្លាញ់គោ ១គ្រឿង ធ្វើឱ្យគាត់ស្ទើរគាំងស្មារតី រំភើបជាពន់ពេក ធ្វើអ្វីក៏មិនត្រូវ ក៏សម្រេចចិត្តទិញ Boostrong ជាច្រើនកេស ចែកជូនបងប្អូនមួយរោងចក្រនៅតំបន់បុរីសែនមនោរម្យបានញុំាគ្រប់ៗគ្នា។  រកឯណាបាន ញុំា Boostrong ឆ្ងាញ់ ១កំប៉ុង មានលាភធំបានឡានថ្មីខ្លាញ់គោ ១គ្រឿង ហើយចិត្តល្អចេះចែករំលែកធ្វើឱ្យបងប្អូនមួយរោងចក្រសប្បាយចិត្ត ព្រោះបានញុំាប៊ូសស្រ្តងឥតគិតថ្លៃ។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង