លោក អ៉ុឹង ស៊ីវឈន់ និងក្រុមការងារចុះចែកអំណោយដើម្បីគាំទ្រគុនខ្មែរ នៅក្លឹបប្រដាល់គុនខ្មែរកងចក្រភ្នំតូច គឺលោកគ្រូ ឯក ពិសិទ្ធ ដែលកំពុងមានការខ្វះខាត។

ប្រូវីដាមានទឹកចិត្តល្អ ប្រូវីដាគាំទ្រគុនខ្មែរ ! កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោក អ៉ុឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុន ដូនពេញ ត្រេឌីង ជាមួយនិងក្រុមការងារទឺកប្រូវីដា ដែលជាទឹកស្រ្ពីងបូកគោ បាននាំនូវអំណោយចេញពីបេះដូងទឹកចិត្តស្រឡាញ់កីឡាគុនខ្មែរជូនដល់ លោកគ្រូ ក្លឹបប្រដាល់គុនខ្មែរកងចក្រភ្នំតូច   ដែលមានទីតាំង ភូមិវត្តភ្នំ ឃុំភ្នំទូច ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ស្ពឺ ក្នុងកិច្ចសំណេះសំណាលនេះដែរលោកអគ្គនាយក អ៉ុឹង ស៊ីវឈន់ តែងតែក្រើនរំលឹកជានិច្ចចំពោះការតស៊ូអត់ធ្មត់ហាត់ជាប្រចាំរកគន្លឹះថ្មីៗ បំបែកក្បាច់ដែលលោកគ្រូចែកអោយ ជាពិសេសបន្ទាប់ពីហាត់ហើយគួរសម្រាកឲ្យបាន៥ទៅ១០នាទី សូមពិសារប្រូវីដា ទឹកស្ព្រឺងបុកគោបន្ថែមជូនបងប្អូនកីឡាករទាំងអស់ជាពិសេសអតិថិជនថា តើទឹកស្ព្រីងជាអ្វី? ទឹកស្រ្ពីងគឺជាទឹកធម្មជាតិដែលមាននៅក្រោមដី និងផុសចេញពីក្រោមដីនៃតំបន់ជួរភ្នំហើយហូរមកលើផ្ទៃដីដោយធម្មជាតិ។ ជាទូទៅទឹកនេះត្រូវចាត់ទុកថាបានបន្យុតជាមុនព្រោះបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ។ វាផ្ទុកទៅដោយសារធាតុរ៉ែច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាលស្យូមនិងនីទ្រីតជាដើម ដែលសារធាតុរ៉ែទាំងនេះមានសារប្រយោជន៍ជួយទ្រទ្រង់រាងកាយ និងធ្វើឲ្យយើងទទួលបាននូវសុខភាពល្អ។  ក្នុងនោះដែរ លោកគ្រូ ឯក ពិសិទ្ទ សម្តែងនូវក្តីរំភើបឥតឧប្បមាចំពោះទឹកចិត្តលោកអគ្គនាយក អ៉ុឹង ស៊ីវឈន់ និងក្រុមការងារដែលបានចំណាយពេលវេលាជាមួយទឹកស្រ្ពីងប្រូវីដាចំនួន៥០កេស និងថវិកាចំនួន៨០ម៉ឺនរៀល ជូនដល់លោកគ្រូឯកពិសិទ្ធ សំរាប់ទ្រទ្រង់ក្លឹបរបស់លោកគ្រូផងដែរ ជាពិសេសលោកគ្រូនិងកីឡាករទាំងអស់បានទទួលដោយដៃផ្ទាល់នូវទឹកប្រូវីដា ដែលជាទឹកស្រ្ពីងបូកគោ កំពុងតែពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជានេះ។ ជាចុងបញ្ចប់ លោក ឆាយ សុខឈុន បានប្រាប់ធីអិនអឹមថា ការចែកអំណោយធ្វើទាននេះ មិនមែនធ្វើឡើងមានការព្រៀងទុកនោះទេ គឺឃើញដោយផ្ទាល់ៗទើបលោកអគ្គនាយក អ៉ុឹង ស៊ីវឈន់ ​សម្រេចនាំក្រុមការងារធ្វើភ្លាមៗ   ដោយមិនចាំថ្ងៃស្អែកឡើយ ហើយការចែកទាំងនេះក៏មិនមែនធ្វើតែម្តងនេះទេ អាចនឹងខែក្រោយៗទៀត រងចាំមើលការជាក់ស្តែង។  ប្រូវីដាមានទឹកចិត្តល្អ ប្រូវីដាគាំទ្រគុនខ្មែរ !។

សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង