ចរាចរណ៍រថយន្ដដឹកស៊ីទែនហ្គាសបុករះរថយន្ដពីរគ្រឿងនៅចំ​ណោទយាយម៉ៅពេជ្រនិល

រថយន្ដដឹកស៊ីទែនហ្គាសមួយគ្រឿងបានបើកបុករះរថយន្ដសណ្ដោង និងរថយន្ដទេសចរណ៍ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងរបួសមួយចំនួន។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី នៅចំណុចចំ​ណោទពេជ្រនិល​​ ចន្លោះគីឡូម៉ែ​ត្រ​ ១០៣-១០៤​ ភូមិ​ទី៦​ ឃុំយាយម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​។  តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ដដឹកស៊ីទែនហ្គាស ម៉ាក​SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​3G​-​1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេ​ញ​ 4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណ​(ចុះរត់គេចខ្លួនបាត់)។  បើតាមរបាយការណ៍រថយន្ដខាងលើបានបុករថយន្ដម៉ាក​ហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ​3​C​-3445​ សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាក​លេ​ខភ្នំពេញ​ 4A-1424 រួចបន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក​F​O​RD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ​3F-​5​325 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបញ្ជាក់ថា មានជនរងគ្រោះម្នាក់ ភេទប្រុសបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងរបួសស្រាលធ្ងន់​ ស្រាល​ មួយចំនួន។  កម្លាំងនគរបាលស្រុកភ្នំស្រួច បាននិងកំពុងសម្រួ​លចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង