រថយន្តប៉ះម៉ូតូដួលខ្ទាតនិស្សិតឆ្នាំទី៣ម្នាក់ ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ!

ភ្នំពេញ៖ រថយន្តបើកបុកម៉ូតូពីក្រោយ ជ្រុលទៅបះរថយន្តបាឡែនដួលខ្ទាតនិស្សិតស្រីឆ្នាំទី៣ម្នាក់ ចូលក្រោមរថយន្តឡង់គ្រីស័រ កិនឱ្យបែកក្បាលស្លាប់ភ្លាមៗ។  គ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅផ្លូវ៣៧១សឡា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីព្រលប់ទី២៨ ខែសីហា។ មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា ក្មេងស្រីបាត់បង់ជីវិតឈ្មោះ ភី ស្រីណេង អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ(ស៊ីតិច) ស្នាក់នៅម្តុំសង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។  ប្រភពដដែលបានបន្តថាៈ នៅមុនកើតហេតុជនរងគ្រោះ បានជិៈម៉ូតូម៉ាក Zoomer-x ផ្លាកលេខកំពង់ចាម1U.6786 តាមផ្លូវ៣៧១សឡាពីត្បូងទៅជើង.!។  លុះមកដល់កន្លែងខាង ក៏មានរថយន្តតូយូតាឡង់គ្រីស័រ ផ្លាកលេខភ្នំពេញ2AE.7684 មកពីក្រោយបានបុកម៉ូតូធ្វើឱ្យម៉ូតូ ទៅប៉ះជាមួយរថយន្តបាឡែន ផ្លាលេខភ្នំពេញ2AE.7524 ដែលនៅពីមុខ។  ពេលនោះជនរងគ្រោះ បានដួលខ្ទាតចូលក្រោមរថយន្តឡង់គ្រីស័រ ក៏កិនចំក្បាល បណ្តាលឱ្យបែកស្លាប់ភ្លាមៗ។  ហើយតៃកុងរថយន្តបង្ក បានឈប់ហើយរត់គេចខ្លួនបាត់។  បន្ទាប់មកសមត្ថកិច្ចបាន ចុះពិនិត្យនិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។  ចំណែកម៉ូតូ-រថយន្ត យកទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង