អ្នកត្រូវរង្វាន់ធំតែម្នាក់ទេ តែនាំសំណាងមនុស្សមួយផ្សារ បាន Boostrong កាត់សក់ឱ្យហ្វ្រី

ចិត្តល្អពេកហើយ! Boostrong បានកាត់សក់ឥតគិតថ្លៃដល់បងប្អូនអ្នកនៅផ្សារសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដោយជាងកាត់សក់ដៃឯកកន្ត្រៃមាស ព្រំ សំណាង និងជាងជំនាញៗ ៥រូបទៀតជាជំនួយ អំឡុងពេលទៅប្រគល់រង្វាន់ធំ ឡានខ្លាញ់គោ ១ គ្រឿង និងម៉ូតូ ៥គ្រឿងដល់អ្នកឈ្នះរង្វាន់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។  ភេសជ្ជៈ Boostrong ឆ្ងាញ់ ហើយមានរង្វាន់ច្រើន រហូតធ្វើឱ្យអ្នកខេត្តកំពង់ឆ្នាំង ចំនួន ៦ រូប មានលាភសំណាងធំបានឡានថ្មីខ្លាញ់គោ និងម៉ូតូថ្មីស្រឡាងជិះមុនភ្ជុំ។ អ្នកមានសំណាងត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង លេខរៀង 0១៥ ប្ដីឈ្មោះ ថូ និវឌ្ឍន៍ ប្រពន្ធឈ្មោះ ជាតិ សុខគា ចំណែកឯអ្នកមានសំណាងត្រូវរង្វាន់ម៉ូតូថ្មីសរុប ៥គ្រឿង រួមមាន បងប្រុស អោក សំអូន, បងប្រុស ព្រឿង សុជាតិ, បងស្រី មិច ធា, ប្អូនស្រី សុខ សុវណ្ណរី និងបងប្រុស រស់ ស្នា បច្ចុប្បន្នពួកគាត់រស់នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានមកទទួលរង្វាន់ឡានម៉ូតូជុំគ្នាពី Boostrong ដោយផ្ទាល់នៅជាប់ផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទទឹមនឹងចែករង្វាន់ដល់អ្នកឈ្នះ Boostrong ចិត្តល្អ ក៏បានកាត់សក់ឥតគិតថ្លៃដល់បងប្អូនទាំងចាស់ទាំងក្មេងនៅទីនោះ ដោយជាងកាត់សក់ដៃឯកកន្ត្រៃមាស ព្រំ សំណាង និងជាងជំនាញៗ ៥រូបទៀតជាជំនួយ។  ចង់ឆ្ងាញ់ ចង់បានលុយឡានម៉ូតូ ចង់បានការកាត់សក់ឥតគិតថ្លៃក្នុងខេត្តរបស់ខ្លួន កុំភ្លេចញុំា Boostrong។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង