នារីម្នាក់បើករថយន្តតូយូតាព្រូស បួងចង្កូតបត់ទៅបុកបង្គោលស្លាកសញ្ញា បាក់មួយដើម រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង បើកបរដោយនារីម្នាក់បានបួងចង្កូត បត់មិនប្រយ័ត្នជ្រុលទៅបុកបង្គោលស្លាកសញ្ញា បណ្ដាលឱ្យបាក់មួយដើម កល់ជាប់ទៅមុខលែងរួច រងការខូចខាតរថយន្តយ៉ាងដំណំ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង ៥០នាទីយប់ថ្ងៃទី ២២ខែសីហាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BO-1734 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមផលិតផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ នៅហ្នឹងស្តុបក្តាន់ពីរ បានបើកឆ្លងស្តុបហើយបួងចង្កូតបត់ឆ្វេង ចូលតាមផ្លូវបឹងកក់ ក៏រេចង្កូតទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យបាក់មួយកង់ ហើយរថយន្តកល់ជាប់ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្ស ចំណែកនារីអ្នកបើករថយន្តបង្កត្រូវសន្តិសុខប្រចាំការ នៅក្រុមហ៊ុនបឹងកក់ ឃាត់ឲ្យនៅទីតាំងកើតហេតុរង់ចាំការដោះស្រាយ។  បន្ទាប់ពីកើតហេតុខាងលើ ដោយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចឲ្យភាគីម្ចាស់រថយន្ត សម្រួលគ្នាជាមួយនិងតំណាងក្រុមហ៊ុនបឹងកក់ ក្រោយពីសម្រួលគ្នារួច មកដោយភាគីម្ចាស់រថយន្ត បានព្រមសងទៅលើបង្គោលស្លាកសញ្ញា ដែលរងការខូចខាតបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្ដង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង