សន្សំលុយទិញឡានថ្មី ស្ទើរពេញមួយជីវិត មកសម្រេចបំណងត្រឹមប៊ូសស្រ្តង 1កំប៉ុង

ទិញ Boostrong 1កំប៉ុងឱ្យប្ដី ដូចសម្រេចបំណងប្ដីដែលចង់បានឡានថ្មីខ្លាញ់គោជិះ  ខំសន្សំលុយរាប់ឆ្នាំ ចង់បានឡានថ្មីខ្លាញ់គោជិះ មកសម្រេចបំណងត្រឹម Boostrong 1កំប៉ុង  ទិញ Boostrong 1កំប៉ុងឱ្យប្ដី ដូចទិញឡានថ្មីខ្លាញ់គោឱ្យប្ដីជិះអ៉ីចឹង  ខំធ្វើការសន្សំលុយជាង 20ឆ្នាំហើយ គ្រោងចង់ទិញឡានថ្មីខ្លាញ់គោជិះឱ្យបានម្ដងក្នុងមួយឆាកជីវិត តែបែរជាមកសម្រេចបំណងត្រឹម Boostrong 1កំប៉ុង ដែលប្រពន្ធទិញឱ្យវិញ។  ប្ដីប្រពន្ធមហាសំណាងពី Boostrong ប្ដីមានឈ្មោះ លៀង វែងអ៊ាង អាយុ 52ឆ្នាំ មុខរបរជាជាងដែក និងប្រពន្ធឈ្មោះ ជាតិ ច័ន្ទនី អាយុ 45ឆ្នាំ មុខរបរជាគ្រូបង្រៀន មានកូន 3នាក់ បច្ចុប្បន្នរស់នៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  តាមសម្ដីរបស់បងប្រុស វែងអ៊ាង បានឱ្យដឹងថាដូចសព្វមួយដងនៅពេលធ្វើការងារជាជាងដែករួច គាត់តែងតែឃ្លានចង់ញុំា Boostrong ត្រជាក់ៗ ហើយដើរទៅទិញ 1កំប៉ុងញុំា តែម្ដងនេះ ប្រពន្ធជាអ្នកដើរទៅទិញឱ្យ គាស់ផាច់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោភ្លាម គាត់រំភើបចិត្តខ្លាំងពេក ញ័រដៃញ័រជើង ធ្វើអ្វីក៏មិនត្រូវដែរ ព្រោះគាត់កំពុងតែចង់បានឡានថ្មីខ្លាញ់គោជិះផង ឥឡូវប្រពន្ធទិញ Boostrong 1កំប៉ុងឱ្យ ដូចសម្រេចបំណងត្រឹមមួយប៉ប្រិចភ្នែក។  Boostrong ឆ្ងាញ់ មានរង្វាន់ច្រើន! Boostrong មួយកំប៉ុងៗ មានតម្លៃស្មើឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារ។ ​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង