ពិសេសមែនព្រឹត្តិការណ៍ដែលមិនធ្លាប់មាន ប្រូវីដាទឹកស្រ្ពីងបូកគោ បានឧបត្ថម្ភការប្រកួត ដណ្តើមជើងឯកប្រូវីដាថ្នាលគុនខ្មែរ នៅស្ថានីយន៌ទូរទស្សន៌ថោន

ដូចជាការព្រៀងទុកមែនការប្រកួតដណ្តើមជើងឯកប្រូវីដាថ្នាលគុនខ្មែរ ចាប់ផ្តើមប្រកួតពីថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាចដល់៧យប់ នៅស្ថានីយន៌ទូរទស្សន៌ថោន ជារៀងរាល់ថ្ងៃព្រហស្តិ៍ ហើយជាថ្ងៃដំបូងផងដែរ ជាមួយការប្រកួតមានរយៈពេលបីខែ ប្រកួតវិលជុំក្នុងពូល ចែកជាពីរពូលA និងពូលB មានកីឡាករ៤រូប មកពីក្លឹបផ្សេងៗគ្នា។
ម្យ៉ាងវិញទៀតការប្រកួតវិលជុំក្នុងពូល ជ្រើសរើសយកកីឡាករលេខ១និងលេខ២ ចេញពីពូល មកប្រកួតខ្វែង ដើម្បីយកអ្នកឈ្នះប្រកួតជាមួយអ្នកឈ្នះ ដណ្តើមយកខ្សែក្រវ៉ាត់ប្រូវីដាថ្នាលគុនខ្មែរ។ ពិតណាស់ថ្ងៃនេះកីឡាករ ផានិត វ៉ាន់ហួន មកពីក្លឹបសុវណ្ណកុមាគុនខ្មែរ ឈ្នះគូរប្រកួតដោយផ្តួលសន្លប់នៅទឹកទី4 រីឯកីឡាករ ឯក ប៊ុនថី មកពីក្លឹបព្រះខែសែនជ័យ ឈ្នះគូរប្រកួតដោយពិន្ទុដែលមិននឹកស្មានដល់។  សូមបញ្ចាក់ថា កម្មវិធីនេះឧបត្ថម្ភដោយ ប្រូវីដាទឹកស្រ្ពីងបូកគោ រសជាតិផ្អែមស្រទន់ ស្រស់ស្រាយបែបធម្មជាតិ, ប្រូវីដាទឹកស្ព្រីងបូកគោ ប្រូវីដាគាំទ្រគុនខ្មែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង