បងប្អូនដែលបានបោះឆ្នោត អាចចូលលេងកម្សាន្តនៅ(សួនសត្វ7NG)ដោយឥតគិតថ្លៃរយៈពេល៤ថ្ងៃ!

ភ្នំពេញ៖ បងប្អូនគ្រាន់តែបង្ហាញចង្អុលដៃប្រលាក់ទឹកខ្មៅ ដែលអាចបញ្ជាក់បានថា បោះឆ្នោតរួច! នឹងទទួលបានសំបុត្រចូលកម្សាន្ដ នៅសួន Jet Garden Park នៅតំបន់ 7NG ដោយមិនគិតថ្លៃ..!។ នេះបើយោងតាមការ បញ្ជាក់របស់ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ក្រុមហ៊ុន Jes’t Group & 7NG នៅលើទំព័រហ្វេសប៊ុកថ្ងៃទី២៤.០៧.២០២៣។  បើតាមឧកញ៉ា ស្រី ចាន់ថន ការផ្ដល់យ៉ាងពិសេសសម្រាប់ប្រជាពលរដ្ឋនេះ គឺអនុវត្តចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។  ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣.០៧.២០២៣ កន្លងទៅ។  ឧកញ៉ា ស្រី ចាន់ថន “ដើម្បីចូលរួមលើកទឹកចិត្តដល់ពលរដ្ឋល្អ ដែលបានបំពេញកាតព្វកិច្ចទៅបោះឆ្នោតរួចរាល់ (មានស្នាមជ្រលក់ម្រាមចង្អុលដៃដែលមានពណ៌ខៀវក្រម៉ៅ) នោះ សួនកម្សាន្ត Jet Garden Park យើងខ្ញុំ ដែលមានទីតាំងនៅតំបន់ 7NG នឹង Free សំបុត្រចូលទស្សនាជូនដល់បងប្អូន ចាប់ពីថ្ងៃអង្គារ ទី២៥ ដល់ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣”។  សូមជម្រាបថាៈ សួនកម្សាន្ត Jet Garden Park(សួនសត្វ)មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង