ប៉ាល់ ឆរស្មី ជាកីឡាការិនីខ្មែរតែម្នាក់ដែលទទួលបានប្រាក់រង្វាន់ច្រើនជាងគេនៅព្រឹត្តិការណ៍ស៊ីហ្គេម

កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មី គឺកីឡាការិនីកម្ពុជាតែម្នាក់គត់​ដែល​បាន​ឈ្នះ​មេដាយច្រើន​ជាង​គេរហូតដល់៦គ្រឿង នឹងទទួលបានប្រាក់រង្វាន់ច្រើនជាងគេផងដែរ អំឡុងការ​ប្រកួត​នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។  នៅក្នុងពិធីប្រគល់ប្រាក់​រង្វាន់​​ដល់​ជ័យលាភី​មេដាយ​ស៊ីហ្គេម លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ​ក្រោម​អធិបតីភាព​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ នា​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ កីឡាការិនីឆ្នើម​ ប៉ាល់ ឆរស្មី ទទួលបានប្រាក់រង្វាន់ចំនួន ២០៦លានរៀល (ប្រមាណ ៥ ១៥០០ដុល្លារ) បន្ទាប់ពីបាន​ឈ្នះ​មេដាយ​មាស​៤គ្រឿង ប្រាក់១គ្រឿង និង​សំរិទ្ធ១​គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។  ​នៅក្នុងការប្រកួតកីឡាការិនីរូបនេះធ្វើបានយ៉ាងល្អ ដោយជាប់ឈ្មោះជាកីឡាការិនីឆ្នើម​ដែលទទួលបានមេដាយច្រើនជាងគេ​គឺ​មេដាយមាស​២​គ្រឿងលើ​វិញ្ញាសា​ឯកត្តជន មេដាយមាស​២គ្រឿងទៀត​លើ​វិញ្ញាសា​ក្រុម ហើយទទួលបានមេដាយប្រាក់​១គ្រឿងលើ​វិញ្ញាសាក្រុម និង​មេដាយសំរិទ្ធ​១គ្រឿង​លើ​វិញ្ញាសាឯកត្តជន។ យោង​តាម​អនុក្រឹត្យ ប្រាក់រង្វាន់​របស់រាជរដ្ឋាភិបាលចែកជូន​ម្ចាស់មេដាយ​គឺមេ​ដាយ​មាស​ទទួល​បាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ១៦លានរៀល៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង