២ថ្ងៃទៀតព្រឹត្តិការណ៍ដ៍អស្ចារ្យនៅកម្ពុជា នឹងចាប់ផ្ដើមកក្រើកពាសពេញពិភពលោក

ភ្នំពេញ : គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមផេករបស់នាយករដ្ឋមន្រ្តីកម្ពុជា ។ ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺគុនខ្មែរ និងគុនល្បុកតោ ដែលនឹងត្រូវបង្ហាញខ្លួនអង្រួនអារម្មណ៍ប្រជាជននៅលើពិភពលោក ថាកម្ពុជាជានរណា ? និងជ្រាបកាន់តែច្បាស់ពីក្បាច់គុនខ្មែរបុរាណ ឬគុនល្បុកតោ ដែលមានចំណាជាប្រវត្តិសាស្រ្តនៅលើផ្ទាំងសិលាអង្គរវត្តដែលបុព្វបុរសដូនតាខ្មែរ បន្សល់ទុក ។  ជនជាតិខ្មែរទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយឥតគណនា ខណៈកម្ពុជាដែលជាប្រទេសដ៍តូចមួយបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្ហាញពីភាពរីកចម្រើនទៅឱ្យពិភពលោកបានដឹងនិងជ្រាបច្បាស់ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង