ស្តេចប្រដាល់ ព្រំ សំណាង ពិតជាអស្ចារ្យណាស់ ទឹកស្រ្ពីងប្រូវីដា បានបរិច្ចាកចំនួន ៥០កេសជារៀងរាល់ខែ ពិសាទឹកដើម្បីសុខភាព ជាមួយប្រូវីដា ជាទឹកស្រ្ពីងដំបូងគេនៅកម្ពុជា

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក រស់ ចាន់ដារាវិច តំណាងអោយក្រុមហ៊ុនដូនពេញត្រេដឌីង បាននាំយកមកនូវទឹកប្រូវីដា ប្រគល់ជូនលោក ព្រំ សំណាង ដែលជាស្តេចប្រដាល់ គុណខ្មែរ ហើយក៏មោទនភាពជាខ្មែរផងដែរ ដែលយកជ័យជំនះសង់គ្រប់ប្រគួតលើឆាកអន្តរជាតិ។  បើយោងតាម លោក រស់ ចាន់ដារាវិច បានប្រាប់ធីអិនអឹមថា ទឹកស្រ្ពីងប្រូវីដានេះ ត្រូវប្រគល់ជូនលោក ព្រំ សំណាង ចំនួន៥០កេស ជារៀងរាល់ខែរហូតដល់បញ្ចប់នៃកិច្ចសន្យា បើមានការខ្វះខាតឬត្រូវការចាំបាច់ លោក ព្រំ សំណាង អាចសំណូមពរបន្ថែមតាមរយៈលោក សែម បូរ៉ា ក៏បានឬតាមរយៈលោក ចាន់ដារាវិច ក៏បានដែរ!  លោក បានបន្តទៀតថា ការទទួលទានទឹកប្រូវីដានេះ គឺអាចជួយដល់ការនឺយហត់ ឬបាត់ជាត់ទឹកមកពីហាត់ច្រើន បែកញើសច្រើន ទឹកប្រូវីដា អាចជួយបានទាំងសុខភាព និងកើនកំលាំងពេលប្រគួតម្តងៗបាន ទឹកប្រូវីដា ជាទឹកស្រ្ពីងដំបូងគេនៅកម្ពុជា ប្រភពមកពីជួភ្នំកំពត។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង