រយៈពេល៨៥ថ្ងៃទៀត ភាពអស្ចារ្យរបស់គុនខ្មែរ និងគុនល្បុកតោ នឹងល្បីរន្ទឺពាសពេញពិភពលោក

នំពេញ : នៅសល់តែរយៈពេល៨៥ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះនឹងចាប់ផ្ដើម ។ នេះបើតាមការផ្សព្វផ្សាយពីផេកផ្លូវការរបស់នាយករដ្ឋមន្រ្តី ។ ការចាប់ផ្ដើមដ៍ទ្រង់ទ្រាយធំនេះ គឺចង់បង្ហាញខ្លួនឱ្យពិភពលោកបានដឹងនិងជ្រាបកាន់តែច្បាស់ពីក្បាច់គុនខ្មែរបុរាណ ឬគុនល្បុកតោ ដែលមានចំណាជាប្រវត្តិសាស្រ្តនៅលើផ្ទាំងសិលាអង្គរវត្តដែលបុព្វបុរសដូនតាខ្មែរបន្សល់ទុក ។  ជនជាតិខ្មែរទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយឥតគណនា ខណៈកម្ពុជាដែលជាប្រទេសដ៍តូចមួយបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដើម្បីបង្ហាញពីភាពរីកចម្រើនទៅឱ្យពិភពលោកបានដឹងនិងជ្រាបច្បាស់៕  សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង