មេព្រៃបង្ក្រាបគំនរឈើក្តាងឿខ្នាតយក្សជិត20សន្លឹកចំនួន2ដងទើបបានសម្រេចចិត្តធ្វើការរឹបអូស ខណៈឈ្មួញម្ចាស់ឈើគំរាមប្ដឹង

ខេត្តសឹ្ទងត្រែងៈ   នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ចុះបង្ក្រាបគំនរឈើប្រភេទក្តាងឿខ្នាត់ធំប្រមាណជិត20សន្លឹក ដែលឈ្មួញដឹកយកមកលាក់ទុក ត្រៀមកែច្នៃរួចដឹកបន្តយកទៅលក់នៅខេត្តត្បូងឃ្មុំ ខណៈចុះបង្ក្រាបចំនួន02ដងទើបបានសម្រេចចិត្តធ្វើការរឹបអូសយកទៅរក្សាទុកក្រោយឈ្មួញជាម្ចាស់ឈើគំរាមប្ដឹងទៅសមត្ថកិច្ចជំនាញវិញ។ ទីតាំងគំនរឈើលាក់ទុក គឺស្ថិតនៅខាងក្រោយវត្តរំដេង ជាប់និងមាត់អូរ នៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ តាមប្រភពបានឲ្យដឹងថាម្ចាស់ឈើមានឈ្មោះ ញ៉ ជាជនជាតិខ្មែរឥស្លាម ដែលមានស្រុកកំណើតនៅខេត្តត្បូងឃុំ បច្ចុប្បន្ននៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តសឹ្ទងត្រែង ក្រោយពីបានសមត្ថកិច្ចជំនាញចុះបង្ក្រាបលើកទី01 នៅថ្ងៃទី 15 ខែមករា ឆ្នាំ 2023 នាយផ្នែកដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានសហការជាមួយមេប៉ុស្តិ៍រដ្ឋបាលឃុំចំការលើ ក្រោយបង្ក្រាបរួច មិនបានដឹកឈើទាំងនោះយកមករក្សាទុកនោះគឺនៅកន្លែងដដែល គ្រាន់បានផ្តាំផ្ញើឲ្យលោកមេប៉ុស្តិ៍ឃុំចំការលើ មើលថែវត្ថុតាងឈើទាំងនោះ។ប្រភពដដែលបានបន្តឱ្យដឹងថា ឈើទាំងនោះត្រូវបានឈ្មួញម្ចាស់ឈើ ជួលជាងឲ្យធ្វើការឈូសសំអាតកែច្នៃរួច នឹងដឹកយកទៅលក់បន្តនៅខេត្តត្បូងឃ្មុំ មិនតែប៉ុណ្ណោះឈ្មួញម្ចាស់ឈើរូបនោះបានគំរាមកំហែងតាមទូរស័ព្ទរកប្តឹងផ្តល់សមត្ថកិច្ចពាក់ព័ន្ធដែលចុះទៅបង្រ្កាបគំនរឈើខាងលើនោះវិញទៀត។លុះមកដល់ថ្ងៃទី 26 ខែមករា នេះ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានស្នើសុំគោលការណ៍ទៅថ្នាក់លើពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទៀត ដោយសហការនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចំការលើ អាជ្ញាធរភូមិឃុំនិងសហគមន៍ផងដែរ ដោយធ្វើតាមនីតិវិធី បានរឹបអូសវត្ថុតាងផលអនុផលព្រៃឈើ ទាំងនោះយកមករក្សាទុក ។  លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រែឈើស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងនៅនិងងកន្លែងបង្រ្កាបឈើនោះថា ការចាប់បង្រ្កាបរឹបអូសឈើប្រភេទក្តាងឿខ្នាតធំជិត20សន្លឹក នៅចំណុចភូមិ-ឃុំខាងលើនោះ បានទទួលបទបញ្ជាពីខណ្ឌរដ្ឋបា លព្រៃឈើខេត្ត និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តសឹ្ទងត្រែង
មានការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំចំការលើ និងអាជ្ញាធរភូមិ ព្រមទាំងកម្លាំងសហគមន៍ឈើទាលព្រឹសផងដែរ។ លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ចំណែកឈើក្តាងឿដែលចាប់រឹបអូសយកមករក្សាទុកខាងលើនោះ មានចំនួន 14សន្លឹក ស្មើនិង 4 ,479 ម៉ែត្រែគូប ជាប្រភេទឈើទាល ឈើលេខ2។   លោកនាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់រូបនេះបានបញ្ជាក់បន្តថា វត្ថុតាងដែលជាផលអនុផលព្រៃឈើបង្ក្រាបនោះ បានធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង។ ដោយកំណត់ទុកពេលឲ្យម្ចាស់ឈើរយ:ពេលមួយខែ បើមិនចូលខ្លួនមកបង់ផាកពិន័យទេជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់៕ (ដោយសហការីធីអិនអឹមស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង