លទ្ធផលប្រឡងមធ្យមសិក្សា​ទុតិយភូមិ សិស្សប្រឡងជាប់ មានចំនួនជាង៧០០ នាក់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷   នៅល្ងាចថ្ងៃទី 23 ខែធ្នូឆ្នាំ 2020នេះ ឯកឧត្តមស្វាយ សំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតី កាត់កញ្ចប់​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ នាសម័យ​ប្រឡង ថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ​សិក្សា​២០២១-២០២២ សម្រាប់​ខេត្តស្ទឹងត្រែង ។  ការកាត់កញ្ចប់លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិនេះ ស្ថិតនៅមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង​ ។ ក្នុងនោះដែលមានការអញ្ជើញចូលរួមពីសំណាក់​ អភិបាលរងខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត ប្រធានការិយាល័យ​អប់រំ​ក្រុង ស្រុក​និង នាយក​សាលា លោកគ្រូ អ្នកគ្រូ​ផងដែរ ។​ ​លោក ហ៊ាង ប៉ូលី ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា លទ្ធផលប្រឡងកំរិតថ្នាក់បាក់ឌុប នៅ​ទូទាំង​ខេត្ត​ស្ទឹងត្រែង មាន​បេក្ខជន​ចូលរួម​ប្រឡង​មានចំនួនសរុប ៨៧០ នាក់ ក្នុងនោះស្រី មានចំនួន៤៥៦ នាក់។ដោយឡែកលទ្ធផល​របស់បេក្ខជន​ដែលបានប្រឡង​ជាប់​សញ្ញាបត្រទុតិយភូមិមានចំនួន ៧១៧ នាក់ មានស្រី​​ចំនួន៣៨៦ នាក់បើគិតជាភាគរយស្មើនឹង៨២,៤១% ។ក្នុងនោះ​សិស្សបានប្រឡងជាប់ ដែលមាន​និទ្ទេស A ចំនួន០៣ នាក់ មានស្រី ០២ ​នាក់ និទ្ទេស B.ចំនួន៤៣ នាក់ ស្រី២៦ នាក់ និទ្ទេស C.ចំនួន១៣២ នាក់ មានស្រី ៧៤ នាក់ និទ្ទេស D ចំនួន២៨៨ នាក់ ស្រី ចំនួន១៦៥ នាក់ និង និទ្ទេស E មានចំនួន ២៥១ នាក់ ក្នុងនោះសិស្សស្រី​​មានចំនួន ១១៩ នាក់​ ៕ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង