តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ប្រឡងជាប់បាក់ឌុបនិទ្ទេស”C “

តារាចម្រៀងវ័យក្មេង និងជាម្ចាស់ជ័យលាភីកម្មវិធីប្រឡង TheVoiceKid Cambodia រដូវកាលទី១ ពេជ្រ ថៃ កាលពីថ្មីៗកន្លងទៅបានលេចវត្តមានក្នុងកាចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬការប្រឡងបាក់ឌុបក្នុងសម័យប្រឡងថ្ងៃទី០៥និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ គេកត់សម្គាល់ថា សម្រាប់ការបង្ហាញវត្តមានប្រឡងបាក់ឌុបពីសំណាក់តារាចម្រៀងវ័យក្មេងមាឌល្អិត ពេជ្រ ថៃ នោះមិនត្រឹមតែធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ គឺថែមទាំងមាការផ្ញើសារលើកទឹកចិត្ត និងជូនពរគ្រប់ៗគ្នាឲ្យតារាវ័យក្មេងរួបនេះព្រមទាំងបេក្ខជនដទៃទៀតទទួលបានជោគជ័យ និងលទ្ធផលល្អដូចគ្នា។ដោយសារការខិតខំប្រឹងប្រែង និងការជូនពរពីអ្នកគាំទ្រទីបំផុតលទ្ធផលមិនធ្វើឲ្យ ពេជ្រ ថៃ ខកបំណងទេ ពោលគឺតារាចម្រៀងរូបនេះបានសម្រេចជោគជ័យក្នុងការប្រឡងតាមរយ:ការជាប់និទ្ទេស”C”។ ពេជ្រ ថៃ បានបង្ហាញក្តីរំភើបទៅកាន់អ្នកគាំទ្រខ្លួនថា ទីបំផុតខ្ញុំធ្វើបានហើយ(៨១៩)និទ្ទេស ស៊ី។បន្ទាប់ពីឃើញការប្រកាសរបស់តារាចម្រៀង ពេជ្រ ថៃ ដូច្នេះ មានអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរនិងមានក្តីរំភើបជាមួយតារាចម្រៀងវ័យក្មេងមកពីខេត្តបាត់ដំបងរូបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង