ខ្មែរស្រលាញ់ខ្មែរ BOOSTRONG ឧបត្ថម្ភលើកទឹកចិត្តកីឡាករសរុប14លានរៀល

ខ្មែរអាចធ្វើបាន ខ្មែរស្រលាញ់ខ្មែរ ក្រុមហ៊ុន BOOSTRONG បានប្រកាសលើកទឹកចិត្តក្រុមកីឡាករជម្រើសជាតិខ្មែរដែលបានប្រកួតយកឈ្នះក្រុមហ្វីលីពីន ៣ទល់២ វគ្គជម្រុះ AFF Cup កាលពីថ្ងៃទី ២០ធ្នូនេះ នូវទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីជំរុញស្មារតី និងទឹកចិត្តកីឡាករខ្មែរឲ្យកាន់តែមានភាពស្វាហាប់ថែមមួយកំរិតទៀត។ ចំណែកឯកីឡាករ រ៉ឹង ប៊ុនហៀង និងកីឡាករ អ៊ន ចាន់ប៉ូលីន  ដែលស៊ុតបញ្ចូលទីរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិខ្មែរយើង BOOSTRONG ជូនរង្វាន់លើកទឹកចិត្តក្នុងម្នាក់ចំនួន ៥០០ដុល្លាបន្ថែមទៀត។ នេះជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរដើម្បីមុខមាត់ប្រទេសជាតិយើងទាំងមូល និងជាការលើកម្ពស់ដល់វិស័យបាល់ទាត់ខ្មែរយើងឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាទឹកចិត្តបង្ហាញពីការយកចិត្តទុកដាក់ជួយគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករខ្មែរយើងទាំងអស់ឲ្យមានកម្លាំងចិត្ត អំណត់ តស៊ូប្រឹងលេងយកជ័យជំនះបន្តទៀត។ សូមបញ្ជាក់ថា នៅក្នុងការប្រកួតពូល A នៃពានរង្វាន់ AFF Cup ក្រុមជម្រើសជាតិខ្មែរយើងត្រូវប្រកូត៤លើកគឺ ត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីនថ្ងៃទី២០ធ្នូ ជួបក្រុមឥណ្ឌូនេស៊ី ថ្ងៃទី២៣ធ្នូ ជូបក្រុមព្រុយណេ ថ្ងៃទី ២៩ធ្នូ និងក្រុមជម្រើសជាតិថៃថ្ងៃទី ២មករា ២០២៣៕ 

អត្ថបទដែលជាប់ទាក់ទង