Lionel Messi ជិតសម្រេចបំណងលើកពាន World Cup ឯ BOOSTRONG កំពុងព្រៀងលិខិតអញ្ជើញក្រុមគាត់មកស្រុកខ្មែរ

(ភ្នំពេញ)៖ ក្តីសង្ឃឹមក្នុងឆាកជីវិតកីឡាករ Lionel Messi លើកពានWorld Cup ជិតក្លាយជាការពិតហើយ ក្រោយពេលក្រុ​មជម្រើស​ជាតិ​​អាហ្សង់ទីន ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ដោយ​លទ្ធផល៣ទល់០ ក្នុង​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​ពុធ ​កន្លងទៅ បានធ្វើឲ្យអាហ្សង់ទីនក្លាយជាបេក្ខភាពប្រកួតយកពានបាល់ទាត់ពិភពលោក World Cup 2022មុនគេ។ ក្រុមហ៊ុន BOOSTRONG មានក្តីរំភើបជាខ្លាំង និងជូនពរឱ្យក្រុ​មជម្រើស​ជាតិ​​អាហ្សង់ទីន ឈ្នះលើពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2022នេះ ដើម្បីឲ្យប៊ូសស្ត្រងបានប្រកាសអញ្ជើញ Messi និងក្រុមពួកគាត់មកស្រុកខ្មែរទស្សនាអង្គរវត្តយើង។ ខណៈពេលនេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis នាយកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនប៊ូសស្ត្រងក៏កំពុងតែព្រៀងលិខិតអញ្ជើញ លោក Lionel Messi មកកម្ពុជាហើយ។ប្រសិនបើកីឡាករ Messi និងក្រុមរបស់គាត់យល់ព្រមតាមការអញ្ជើញរបស់ BOOSTRONG មែននោះ BOOSTRONG នឹងរៀបចំកម្មវិធីធំៗជាច្រើនដើម្បីទទួលពួកគាត់យ៉ាងកក់ក្ដៅ។

អត្ថបទដែលជាប់ទាក់ទង