ប៊ូសស្ត្រង(BOOSTRONG)នឹងអញ្ជើញកំពូលកីឡាករបាល់ទាត់ Ronaldo និង Messi មកស្រុកខ្មែរ?

ការប្រកួត World Cup ២០២២ នៅប្រទេសកាតាលើកនេះ ជាវត្តមានចុងក្រោយក្នុងឆាកជីវិតរបស់កីឡាករអាហ្សង់ទីន Lionel Messi មានអាយុ 35 ឆ្នាំ និងកីឡាករព័រទុយហ្គាល់ Cristiano Ronaldo វ័យ៣៧ឆ្នាំ។ ទោះជា Ronaldo និង Messi ជាកីឡាករដ៏អស្ចារ្យបំផុតធ្លាប់ឈ្នះពានធំៗជាច្រើនក្តី ប៉ុន្តែពួកគេនៅមិនទាន់បានលើកពាន World Cup ម្ដងឡើយក្នុងឆាកជីវិតពួកគាត់។ ក្រុមហ៊ុនភេសជ្ជៈ BOOSTRONG បានបង្ហាញពីគោលបំណងដ៏ធំមួយ គឺប្រសិនបើ​ ប្រទេសអាហ្សង់ទីន ឬ ព័រទុយហ្គាល់បានលើកពាន WORLD CUP លើកនេះ ក្រុមហ៊ុនBOOSTRONGនឹងអញ្ជើញក្រុម Messi ឬ Ronaldo មកទស្សនាប្រទេសខ្មែរ ជាពិសេសប្រាសាទអង្គរវត្តយើង ដោយក្រុមហ៊ុន BOOSTRONG នឹងធានារ៉ាប់រងរាល់ការចំណាយលើដំណើរកម្សាន្តទេសចរណ៍ក្នុងប្រទេសខ្មែរយើង។ តំណាងក្រុមហ៊ុន BOOSTRONG បានលើកឡើងថា គោលបំណងនៃការអញ្ជើញក្រុម Messi ឬ Ronaldo មកប្រទេសយើង គឺដើម្បីអបអរដល់ជ័យជំនះនៃការសំរេចបំណងលើកពានបាល់ទាត់ពិភពលោករបស់គាត់ ហើយប្រសិនបើកំពូលកីឡាករទាំង២រូប យល់ព្រមអញ្ជើញមក នោះពិភពលោក ក៏កាន់តែស្គាល់វប្បធម៌ខ្មែរយើងទូលំទូលាយ និងចង់មកទស្សនាប្រទេសខ្មែរយើងកាន់តែច្រើន។ គួបញ្ជាក់ផងដែរថា ក្រុមហ៊ុន BOOSTRONG គឺជាក្រុមហ៊ុនដៃគូឧបត្ថម្ភធំផ្លូវការដែលបាននាំយកការផ្សាយផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកផ្សាយជូនប្រជាជនខ្មែរយើងបានទស្សនាទូទាំងប្រទេស ។​ សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង