កំពូលរថយន្ត THE NEW RANGE ROVER SPORT នឹងបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន Jaguar Land Rover Cambodia

 

កំពូលរថយន្ត THE NEW RANGE ROVER SPORT នឹងបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី 18 ខែវិច្ឆិកា​ ឆ្នាំ 2022 នៅទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន​ Jaguar Land Rover Cambodia​​ ចាប់ពីម៉ោង​ 5:00 រសៀល​ ដល់ម៉ោង​ 10:00 យប់។ កម្មវិធីសម្ពោធរថយន្ត ​THE NEW RANGE ROVER SPORT នេះធ្វើឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងដាក់បង្ហាញជាផ្លូវការនូវកំពូលរថយន្តសេរីថ្មី​ ​THE NEW RANGE ROVER SPORT ដល់​​​​ភ្ញៀវកិត្តិយស​ និងអ្នកចូលរួម​​។​

​ជាមួយគ្នានេះលោកអ្នក​ ​នឹងទទួលបានអារម្មណ៍​អស្ចារ្យ ​ដែលអាចប៉ះផ្ទាល់ជាមួយភាពប្រណិតនៃកំពូលរថយន្ត​ SUV សេរីថ្មី THE NEW RANGE ROVER SPORT។​​

រថយន្ត​ THE NEW RANGE ROVER SPORT ជាកំពូលរថយន្ត​សេរីទំនើបមានបច្ចេកវិជ្ជា​ខ្ពស់​​ និងកម្លាំងម៉ាស៊ីនខ្លាំង​ ជាមួយការរចនា​ឡើងយ៉ាងប្រណិតបែបកីឡា​។

ជាមួយកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ​ THE NEW RANGE ROVER SPORT ត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាពផ្លូវ​ និងគ្រប់កាលៈទេសៈ​ ធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក ​ប្រកបទៅដោយទំនុកចិត្ត​ និងសុវត្ថិភាពខ្ពស់​។

លើសពីនេះ អតិថិជនអាចធ្វើការកក់ទុក រថយន្ត THE NEW RANGE ROVER SPORT ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។

គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែមអំពីរថយន្ត៖​ ​https://www.landrover.co.uk/vehicles/new-range-rover-sport/index.html

អត្ថបទដែលជាប់ទាក់ទង