តារាចម្រៀងផលិតកម្ម រស្មីហង្សមាស សុគន្ធ នីសា ប្រកាសតាម Facebook ថា «មានវិជ្ជមាន Covid-19»

TNM(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ នីសា បានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅមុននេះបន្តិចឲ្យដឹងថា ខ្លួនមានវិជ្ជមានកូវីដ១៩។

សុគន្ធ នីសា បានសរសេរសារក្នុងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វើតេស្តកូវីដ១៩ ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន Positive ហើយ គឺមានមេរោគនេះហើយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យ ផងណាបងប្អូន»

ជាការកត់សម្គាល់ នៅក្នុងមជ្ឈដ្ឋានសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនបានកត់សម្គាល់ឃើញថា អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត និងជាក់ស្តែងពេលនេះ គឺតារាចម្រៀង អ្នកនាង សុគន្ធ នីសា៕

អត្ថបទដែលជាប់ទាក់ទង