The New Range Rover មកជាមួយការឌីហ្សាញថ្មី និងបច្ចេកវិជ្ជាទំនើបៗ

The New Range Rover សេរីថ្មីជំនាន់ទី5ត្រូវបានគេអោយឈ្មោះថាជាកំពូលSUV ដែលប្រណិតនិងមានភាពលេចធ្លោដាច់គេក្នុងចំណោមSUVដទៃ។ចង់ដឹងថាវាមានលក្ខណៈពិសេសអ្វីខ្លះ តោះទៅមើលទាំងអស់គ្នា៖

    1. សំណង់តួ៖ ប្រើប្រាស់នូវវត្ថុធាតុដើមពីអាលុយមីញ៉ូមដែលធ្វើអោយសំណង់តួរថយន្តសេរីថ្មីនេះរឹងមាំជាងតួរថយន្តសេរីមុន50%។ វាមានសភាពស្វិត ស្រាល តែធន់ រឹងមាំ និងមិនងាយច្រេះ ហើយផ្តល់សុវត្ថិភាពខ្លាំងដល់អ្នកបើកបរ។

2.កង់៖ កង់របស់រថយន្ត The New Range Rover សេរីថ្មីបានបំពាក់នូវបច្ចេកវិជ្ជាថ្មី All Wheel Turn។ កង់ទាំងបួននេះអាចបត់បាន1ដឺក្រេ
។ កាន់តែពិសេសក្នុងការបត់រថយន្តមួយជុំប្រើប្រាស់គម្លាតត្រឹមតែ 11ម៉ែត្រតែប៉ុណ្ណោះ វាផ្ដល់នូវភាពងាយស្រួលក្នុងការចូលចតនៅទីតាំងដែលចង្អៀត។​

3.បូម៖ បំពាក់នូវបូមសេរីថ្មីដែលឆ្លើយតបទៅនឹងស្ថានភាពផ្លូវបានកាន់តែឆាប់រហ័ស និងល្អប្រសើរជាងមុន។ កាត់បន្ថយការរលាក់និងជួយសម្រួលទៅកាន់រថយន្តឲ្យមានលំនឹងក្នុងពេលបើកបរ។                                                 4. អំពូល៖បំពាក់នូវអំពូលភ្លើងថ្មី (Digital LED Headlight)។ ពន្លឺដែលបាញ់ចេញមកមានរូបរាងតូចល្អិតៗ ដែលជះពន្លឺបានឆ្ងាយ និងច្បាស់ជាងមុន ហើយមិនចាំងភ្នែកទៅកាន់អ្នកដំណើរដែលបើកបរមកពីទិសផ្ទុយគ្នា ដែលនេះជាការគិតគូរដ៏ល្អរបស់ក្រុមអ្នកផលិតរថយន្ត។                                                                                    5. ស្តុបខាងក្រោយ៖ ស្ដុបរថយន្តខាងក្រោយមានទម្រង់ដូចទៅនឹងរថយន្តអគ្គិសនីនាពេលអនាគតដែលនេះជាការបង្ហាញពីបែបផែនថ្មីរបស់រថយន្ត មើលទៅវាសាមញ្ញមែន តែប្លែកភ្នែក និងទាក់ទាញខ្លាំង។​

ក្នុងចំណោមការរចនា និងបំពាក់នូវមុខងារថ្មីៗខាងលើ ការរចនាស្តុបខាងក្រោយរបស់រថយន្ត The New Range Rover ជាការរចនាថ្មីសន្លាងដែលឈានមុខគេក្នុងចំណោម SUVដទៃ។ យើងសង្កេតឃើញថាពុំទាន់មានរថយន្តណាមួយមានលំនាំនៃការរចនាទម្រង់ស្ដុបខាងក្រោយជារាងបែបនេះទេ ហើយនេះជាការបង្ហាញពីសិល្បៈក្នុងការច្នៃប្រណិត ដោយធ្វើយ៉ាងណាកុំអោយមានភាពសាំ។ សម្រាប់លោកអ្នកដែលគិតពីប្រណិតភាព ផាសុកភាព និងសុវត្ថិភាព សូមជ្រើសរើសកំពូលរថយន្ត The New Range Rover សេរីថ្មីនេះចុះ។ នេះហើយជាជម្រើសរថយន្តដ៏ល្អបំផុតសម្រាប់ប្រណិតភាព ភាពទាន់សម័យ និងថ្លៃថ្នូរនាសតវត្សថ្មីនេះ។

Jaguar Land Rover Cambodia ដែលជាក្រុមហ៊ុនរបស់ RMA Cambodia និងជាភ្នាក់ងារដែលទទួលបានសិទ្ធិផ្ដាច់មុខស្របច្បាប់ក្នុងការនាំចូលនិងចែកចាយរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសតែមួយគត់ក្នុងប្រទេសកម្ពុជា។  ឥឡូវនេះក្រុមហ៊ុន បានចាប់ផ្ដើមបើកទទួលការកក់ហើយសម្រាប់ម៉ូដែល The New Range Rover សេរីថ្មី។ លោកអ្នកអាចធ្វើការកក់ទុករថយន្តក្នុងក្ដីស្រមៃ បានដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ៖ 070 999 111 និងទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia ឬអញ្ជើញមកអាគារតាំងបង្ហាញដោយផ្ទាល់នៅអគារតាំងលក់រថយន្ត 264 មហាវិថីសហព័ន្ធរុស្សី ដើម្បីជ្រើសព័ណ៌ និងពិភាក្សាជាមួយផ្នែកលក់យើងខ្ញុំដោយមិនគិតថ្លៃ។ ចុះឈ្មោះទីនេះដើម្បីចូលរួមកម្មវិធីបើកបរសាកល្បង និងទទួលបានកាដូផងដែរ។

អត្ថបទដែលជាប់ទាក់ទង