សាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន ប្រើវិធីដោយងាយៗ ផ្សព្វផ្សាយតាមបណ្តា្ញញសង្គម អាចប្រមូលផ្តុំនូវសក្ខាកាមជាន់ខ្ពស់មកពីបណ្តាក្រុមហ៊ុននានា ជិត៥០នាក់មករំលឹកនូវគន្លឹះការគ្រប់គ្រង់ទូទៅក្នុងអង្គភាព ក្រុមហ៊ុនឯកជនផងដែរ។

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅឯកន្លែងដ៏ធំមួយស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញ មិត្តភាពហាណូយ មានព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិននឹកស្មានដល់ សាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន ប្រើវិធីដោយងាយៗ ផ្សព្វផ្សាយតាមបណ្តា្ញញសង្គម អាចប្រមូលផ្តុំនូវសក្ខាកាមជាន់ខ្ពស់មកពីបណ្តាក្រុមហ៊ុននានា ជិត៥០នាក់មករំលឹកនូវគន្លឹះការគ្រប់គ្រង់ទូទៅក្នុងអង្គភាព និង ក្រុមហ៊ុនឯកជនផងដែរ។

សាស្រ្តចារ្យ បណ្ឌិត ជា ចំរើន បានអោយដឹងថា ការបង្ហាត់បង្រៀននេះគ្រាន់តែជាគន្លឹះគោលនៃការគ្រប់គ្រងអោយចូលជាប្រព័ន្ធក្នុងការគ្រប់គ្រងស្ថាប័នអាជីវកម្មនិងភាពជាអ្នកដឹកនាំ ទទួលបានជោគជ័យសម្រាប់សក្ខាកាមដែលមានវត្តមាននៅទីនេះ ក៏ដូចជានៅក្នុងវគ្គសិក្សាជំនាន់ទី១ ហើយ
សាស្រ្តាចារ្យ ក៏មានវគ្គសិក្សាជំនាន់ទី២ ក្នុងខែក្រោយនេះផងដែរ និងផ្តល់ជូនតម្លៃពិសេសជូនថែម។

សាស្រ្តាចារ្យ បានបន្តទៀតថា ក្នុងមួយជីវិតនេះ ការសម្រេចចិត្តចុងក្រោយបានរកឃើញហើយ តែបើមានសក្ខាកាមនៅតែបន្តគាំទ្រ តាដាបនោះ សាស្រ្តាចារ្យ ឧកញ៉ា បណ្ដិត ជា ចំរើន តែងតែនៅគៀកលោកអ្នកជានិច្ច បើអស់លោក សក្ខាកាមណាត្រូវការជាចាំបាច់។

សូមបញ្ជាក់ថា សាស្រ្តាចារ្យ ឧកញ៉ា បណ្ឌិត ជា ចំរើន បច្ចុប្បន្នមានតួរនាទីជាច្រើនដូចជា
០១/ ប្រធានអង្គការថែរក្សាបរិស្ថាន និងកសិកម្ម
០២/ ប្រធានមជ្ឃមណ្ឌលព័ត៌មានវិទ្យាសាស្រ្តកម្ពុជា
០៣/ ប្រធានវិទ្យាស្ថាន ភាពជាអ្នកដឹកនាំ និងប្រធានមន្រ្តីប្រតិបត្តិ
០៤/ ចាងហ្វាងការសែតដំណឹងទាន់ហេតុការណ៍
រាល់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខ ០៧៨/ ០១៥ ៩៩៩ ៦៦៦៕

អត្ថបទ ខ្លាខ្មៅ TNM01
រូបភាព សក្ខាកាម

អត្ថបទដែលជាប់ទាក់ទង