រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំង កម្មការនីរោងចក្រ 3នាក់ នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ 168 ដុល្លារ x10 ពីប៊ូសស្រ្តងក្នុងពេលតែមួយ ធ្វើឱ្យអ្នកជិតខាងសប្បាយចិត្តមិនចាញ់ម្ចាស់រង្វាន់ទេ ព្រោះពួកគាត់ក៏បានចំណែក 168$ ដូចគ្នា ថែមទាំងនាំគ្នាជប់លៀងញុំាភីហ្សាឆ្ងាញ់ៗយ៉ាងសប្បាយទៀតផង។
ម្ចាស់រង្វាន់អ្នកជិតខាងល្អ 168$ x10 ទាំង 3នាក់ រួមមាន៖ បង ម៉ាន សំណាង, ទាំ សាភៈ និង លី ឡាង បច្ចុប្បន្នពួកគាត់កំពុងបម្រើការងារនៅរោងចក្រមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ ពួកគាត់បានរៀបរាប់ថា នៅពេលសម្រាកអាហារថ្ងៃត្រង់ដូចសព្វមួយដង ពួកគាត់បានទិញប៊ូសស្រ្តងត្រជាក់ៗមកពិសា ប៉ុន្តែថ្ងៃនេះមានលាភសំណាងធំ គាស់ឃើញរង្វាន់អ្នកជិតខាងល្អ ធ្វើឱ្យពួកគាត់រំភើបយ៉ាងខ្លាំង។
គួររំលឹកឱ្យដឹងផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង នៅតែបន្តប្ដូររង្វាន់ជូនអតិថិជនជាប្រក្រតី ដូច្នេះអ្នកដែលមានសំណាងឈ្នះរង្វាន់ពីប៊ូសស្រ្តង អាចយកមកប្ដូររង្វាន់បានដោយទំនុកចិត្ត។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ ហើយរង្វាន់ច្រើន ថែមទាំងធ្វើឱ្យយើងស្វាងចែសភ្លាមៗ មានកម្លាំងបន្តការងារ។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី


