បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង ៖ បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ។
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានចូលរួមជាមួយមន្រ្តីពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើន៕


