Today Internet

BREAKING (Update): បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាអ្នកបើករថយន្ដបុកមនុស្សស្លាប់៦នាក់ និង(ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រាកដមែន

បាត់ដំបង៖ នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ជនបង្កដែលជាកូនស្នងការរងខេត្តបន្ទាយមានជ័យ បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានបើករថយន្ដបុកមនុស្សស្លាប់៦នាក់ និង(ស្ដ្រីមានផ្ទៃពោះ) នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ពិតប្រាកដមែន។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឲ្យសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន៥នាក់ និង (ស្ដ្រីពោះធំម្នាក់) នោះហើយ។

ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ និងរបួសជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង