Today Internet

វិញ្ញាបនបត្រអចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកភ្នំស្រុក ស្ថិតនៅវត្តអម្ភវ័ន្តស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ នឹងមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី០១ មេសា ២០២៦៕

អត្ថបទដែលជាប់ទាក់ទង